អំពីយើង

about us

អំពីក្រុមហ៊ុន

HDP Import & Export គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យនាំចេញ នាំចូល គ្រឿងយន្តកសិកម្មនិងសំបកកង់ជាច្រើនប្រភេទ។ ពួកយើងបានចាប់ផ្តើមក្រុមហ៊ុន តំាងពី២០ឆ្នាំមុនមកម្ល៉េះ ដោយកាលនោះ ពួកយើងបានចាប់ផ្តើមពីការនាំចូលម៉ូតូ និងកង់ ទាំងថ្មីនិងដែលធ្លាប់បានប្រើប្រាស់ហើយតែនៅមានគុណភាពល្អ។  បន្ទាប់មកទៀត ដោយមើលឃើញពីទំនុកចិត្ត និងការយកចិត្តទុកដាក់ដែលយើងទទួលបាន ពីអតិថិជន ក្រុមហ៊ុនក៏បានពង្រីកប្រតិបត្តិការ ដោយចាប់ផ្តើមនាំចូលសំបកកង់ដែលមានគុណភាពល្អបំផុត និងគ្រឿងម៉ាស៊ីនធុនធ្ងន់សម្រាប់វិស័យកសិកម្ម។

នៅក្នុងមុខងារថ្មីបំផុតមួយនេះ យើងផ្តល់ជូននូវផលិតផលល្អបំផុត ដែលមានប្រភពមកពីអាស៊ី និងអឺរ៉ុប។ ជារួម ក្រុមហ៊ុន ផ្តល់ជូន និងចែកចាយសំបកកង់រថយន្តគ្រប់ប្រភេទ។ ផលិតផលសំបកកង់ខ្លះៗរបស់ពួកយើង រួមមាន TBR (Truck, Bus Radial), TBB (Truck and Bus Bias), OTR (Off the Road), IND (Industrial) និង PCR (Passenger Car Radial)។

បន្ថែមពីលើនេះទៀត HDP ជាអ្នកចែកចាយផ្តាច់មុខសម្រាប់ Hixih Group RoadOne Tire ពីប្រទេសចិន Belshina មកពីប្រទេសបេឡារុស្ស និង Balkrishna Industries Limited ពីប្រទេសឥណ្ឌា។ ក្រុមហ៊ុន តែងតែខិតខំផ្តល់ជូនអតិថិជន នូវផលិតផលគុណភាពខ្ពស់បំផុត ជាមួយនឹងតម្លៃសមរម្យបំផុត។ HDP ជាក្រុមហ៊ុនដែលដាក់អតិថិជននៅក្នុងស្នូលសម្រាប់សកម្មភាពការងារប្រចាំថ្ងៃ ហើយយើងជាក្រុមហ៊ុន  ខំប្រឹងបំពេញតម្រូវការរបស់អតិថិជនជានិច្ច ហើយនេះក៏ជាមូលហេតុដែលពួកយើងមានវត្តមាននៅគ្រប់ទិសទីនៃប្រទេសកម្ពុជា។ ផលិតផល និងដេប៉ូរបស់យើងអាចរកបាននៅក្នុងខេត្តចំនួន 15 រួមទាំងខេត្តសៀមរាប និងបន្ទាយមានជ័យផងដែរ។

ចក្ខុវិស័យ

ដើម្បីក្លាយជាអ្នកចែកចាយសំបកកង់ឈានមុខគេក្នុងប្រទេសកម្ពុជា ព្រមទាំងជួយដៃគូអាជីវកម្មរបស់យើងតាមសហគមន៍អោយឆ្ពោះទៅកាន់រកការអនុវត្តអាជីវកម្មដ៏ល្អប្រសើរ។

បេសកកម្ម

តែងតែផ្តល់ជូនអតិថិជនគ្រប់គ្នានូវសំបកកង់ដែលមានគុណភាពខ្ពស់បំផុត និងល្អបំផុត។

តម្លៃស្នូល

យើងជាក្រុមហ៊ុនដែលដាក់អតិថិជននៅក្នុងស្នូលសម្រាប់សកម្មភាពការងារប្រចាំថ្ងៃ ហើយយើងក៏ជាក្រុមហ៊ុនដែលអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ អោយសមស្របទៅតាមក្របខ័ណ្ឌនៃភាពសុចរិត ភាពបើកចំហ ផ្នត់គំនិតរីកចម្រើន និងតម្រង់ទិសការងារទៅតាមតម្រូវការនិងសេចក្តីសុខរបស់  អតិថិជន។ ពួកយើងទាំងអស់គ្នានៅ HDP Import & Export ខិតខំអនុវត្តការងារប្រចាំថ្ងៃអោយស្របទៅតាមក្របខ័ណ្ឌនេះ ហើយពួកយើងមានជំនឿចិត្តថា ក្របខ័ណ្ឌនេះ នឹងជួយពួកយើងអោយក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យ។

Main Menu